ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក កែវ នន មេឃុំ​ពពក ស្រុក​ស្ទោង​ជា​មេខ្លោង​ធំ​ធ្វើ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​?

​លោក កែវ នន មេឃុំ​ពពក ស្រុក​ស្ទោង​ជា​មេខ្លោង​ធំ​ធ្វើ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​?

ប្រភព​ស្និទ្ធ​នឹង​លោក កែវ នន មេឃុំ​ពពក បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​អភិបាល​ស្រុក​ស្ទោង ទេ​នោះ​គឺ​លោក កែវ នន មិន​អាច​ក្លាយជា​មេខ្លោង​នៅ​ពីក្រោយ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​នៅក្នុ​ឃុំ​ពពក នោះឡើយ​។

ប្រភព​បានឲ្យដឹង​ទៀតថា លោក កែវ នន មេឃុំ​ពពក មិន​ត្រឹមតែ​ជា​មេខ្លោង​នៅ​ពីក្រោយ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ឃុំ​ពពក ប៉ុណ្ណោះ​ទេ​គឺ​លោក កែវ នន មាន​ត្រាក់ទ័រ​ខ្លួនឯង​សម្រាប់​ឈូសឆាយ​រុញ​ដីព្រៃ​ផងដែរ​។ ហេតុនេះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​លោក កែវ នន មេឃុំ​ពពក និង​បក្ខពួក​មួយចំនួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅ​ទៀត​ឡើយ​ព្រោះ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​ឃុំ​ពពក ជា​រឿង​មិន​អាច​បិទ​បាំង​បានទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​កន្លែង​ក្នុង​ឃុំ​ពពក គឺ​មាន​លោក កែវ នន មេឃុំ​ពពក ជា​មេខ្លោង​ដ៏​ធំ​នៅក្នុង​រឿង​នេះ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ដី​ព្រៃ​របស់​រដ្ឋ​ច្រើន​កន្លែង​ត្រូវបាន​លោក កែវ នន មេឃុំ​ពពក ឃុបឃិត​ឲ្យ​អ្នកមានលុយ​អ្នកមានអំណាច​ឈូសឆាយ​ទន្ទ្រាន​កាន់កា​ប់យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មិន​តែ​ប៉ុណ្ណោះ​សូម្បីតែ​ដីព្រៃ​នៅ​ជាប់​មាត់​អូរ​ដែល​ជា​តំបន់​អភិរក្ស​ក៏​លោក កែវ នន មេឃុំ​ពពក បើក​ដី​ឲ្យ​អ្នកមានលុយ​អ្នកមាន​អំណាច​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​យ៉ាង​រលូន​ផងដែរ ព្រោះ​អភិបាលស្រុក​ស្ទោង តែង​រក្សា​ភាព​ស្ងៀមស្ងាត់​។​

ជុំវិញ​ករណី​អ្នកមាន​លុយ​អ្នក​មាន​អំណាច​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង នោះ​ដែរ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ ដូច​ដែល​បណ្តាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​រួចមកហើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ទៅ​លើ​ករណី​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​នៅក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​មាន​ទំហំ​រាប់​រយ​ហិកតា​។

ក្នុងនោះ​លោក កែវ នន មេឃុំ​ពពក និង​អភិបាលស្រុក​ស្ទោង មិន​អាច​គេចវេះ​ពី​ការទទួលខុសត្រូវ​បាន​ឡើយ​ព្រោះ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​ទូទៅ​បាន​ដឹង​យ៉ាងច្បាស់​ថា លោក កែវ នន ជា​មេខ្លោង​ធំ​ដែល​បណ្តោយ​ឲ្យ​សកម្មភាពទ​ន្ទ្រាន​កាន់កាប់​ដី​ព្រៃ​កើតឡើង​ពេញបន្ទុក​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888