ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​នៅតែមាន​ឈើដឹកចេញ​ពីស្រុកកោះ​ញែកទៅលក់ស្រុ​កយួនតាមច្រ​កព្រំដែន ​ត្រពាំងស្រែ​-វ៉ាលឺ ក្នុងឃុំ២ធ្នូ​ ស្រុក​ស្នួលខេត្តក្រ​ចេះ

ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​នៅតែមាន​ឈើដឹកចេញ​ពីស្រុកកោះ​ញែកទៅលក់ស្រុ​កយួនតាមច្រ​កព្រំដែន ​ត្រពាំងស្រែ​-វ៉ាលឺ ក្នុងឃុំ២ធ្នូ​ ស្រុក​ស្នួលខេត្តក្រ​ចេះ

ប្រភពព័ត៌មានពីមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ កាលពីយប់ថ្ងៃ ទី១៨​ ខែកុម្ភៈ ឆ្នាំ២០២១ មានរថយន្តយីឌុបធុន ធំ១គ្រឿងដឹកជញ្ជូនឈើពី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយចេ ញទៅ ស្រុក យួនត្រង់ចំណុច៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺតាមច្រកត្រពាំងស្រែ -វ៉ាលឺ ឃុំ២ធ្នូ។ បើតាមការបញ្ជាក់របស់ អ្នកបើកបររថយន្តបានឲ្យដឹកថា ឈើនៅលើរថយន្តគឺជាឈើមានច្បាប់ដឹកចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក ខេត្តម ណ្ឌលគិរី ចូលទៅ រោងចក្រនៅស្រុកស្នួល ហើយចេញទៅស្រុកយួនតាមច្រកត្រ ពាំងស្រែ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា​ បើទោះបីក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក គ្មាននៅសល់ឈើសម្រា ប់កាប់ធ្វើអាជីវកម្ម ក៏ក្រុមនេះ នៅតែឈើដឹកជញ្ជូនជូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយចេញទៅស្រុកយួនតា មច្រក ត្រពាំ ងស្រែ ដដែល។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងទីតាំងដីសម្បទាន ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ។ ប៉ុន្តែជាក់ស្តែង​ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់មេឈ្មួញ​ លីម ប៊ុណ្ណា ហៅខ្នា នៅតែមានឈើដឹកតាម​រថយន្តធុនធំចេញ ទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងសុខស្រួលដដែល។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការពិនិត្យឡើងវិញចំ ពោះករណីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ​-វ៉ាលឺ ក្នុងស្រុកស្នួល ខេត្តក្រចេះ។

គួររំលឹកដែរថា កន្លងមកឈ្មួញជាច្រើននាក់ដែលជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងនោះមានទាំងមេឈ្មួញ សឹង សំអុល ផងដែរ។ ប៉ុន្តែមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលមានខ្នងបង្អែករឹងមាំ​ហើយល្បីល្បាញខាងបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី បែរជាគេចផុតពីវិធានការផ្លូវច្បាប់ជារៀងរហូតគ្មានសតម្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ហេតុនេះថ្នាក់ដឹកនាំគណៈកម្មការ​ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក ​សុង ឃាង ប្រធានមន្ទីរក សិកម្មខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ដែលជាម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ល្បីល្បាញខាងបំផ្លាញព្រៃឈើ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888