ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

វៀតណាម​ដាក់​ចេញ​ច្បាប់​ថ្មី អ្នក​បោះចោល​ម៉ាស់​ផ្តេសផ្តាស​ត្រូវ​ពិន័យ​ប្រាក់ ២០០​ទៅ​៣០០​ដុល្លារ​, បើ​ធ្ងន់​ជាង​នេះ​ប្រឈម​ជាប់ពន្ធ​ធនាគារ ១២​ឆ្នាំ​

វៀតណាម​ដាក់​ចេញ​ច្បាប់​ថ្មី អ្នក​បោះចោល​ម៉ាស់​ផ្តេសផ្តាស​ត្រូវ​ពិន័យ​ប្រាក់ ២០០​ទៅ​៣០០​ដុល្លារ​, បើ​ធ្ងន់​ជាង​នេះ​ប្រឈម​ជាប់ពន្ធ​ធនាគារ ១២​ឆ្នាំ​

ហាណូយ​៖ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជូន​សេចក្តី​ព័ត៌មាន​ទៅ​ដល់​និស្សិត សិក្ខាកាម យោធា​-​នគរបាល និង​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា ស្នាក់នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម ពិសេស​ទីក្រុង​ហាណូយ អាជ្ញាធរ​ក្រុង​ហាណូយ​បានចេញ​វិធានការណ៍​ពិន័យ​តឹងរឹង ចំពោះ​អ្នក​រំលោភ​នីតិវិធី Covid-19 ។​

​យោង​តាម​ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដដែល​បាន​ឱ្យដឹងថា អ្នករំលោភ​វិធានកា​រពារ Covid-19 របស់​ក្រសួង​សុខាភិបាល​វៀតណាម អាច​ប្រឈម​នឹង​ការ​ជាប់ទោស​ពន្ធ​ធនាគារ ១២ ឆ្នាំ​។​

​សម្រាប់​អ្នក​មិន​ធ្វើ​សេចក្តីប្រកាស​សុខភាព ឬ​ធ្វើ​ប្រកាស​សុខភាព​ក្លែងក្លាយ ឬ​មិន​ប្រកាស​ពី​ស្ថានភាព​សុខភាព របស់​ខ្លួន​ដោយ​ពេញលេញ​នឹងត្រូវ​ពិន័យ​រហូតដល់ ១០០ លាន​ដុង (៤៣៥០ ដុល្លារ​) -​អ្នក​មិន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​, លើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ឬ​មិន​រក្សា​គម្លាត​ដើម្បី​ការពារ ការឆ្លង នឹង​ត្រូវ​ពិន័យ ៣ លាន​ដុង (១៣០$)​។​

​អ្នក​បោះចោល​ម៉ាស់​មិន​ត្រឹមត្រូវ​នឹង​ពិន័យ ពី ៥ ទៅ ៧ លាន​ដុង (២១៧ $- ៣០៥ $) – អ្នក​ឆ្លង​ជំងឺ​Covid-19 ឬ​ដឹង​ថា​មាន​អ្នក​ឆ្លង​តែ​លាក់​មិន​រាយ​ការ​ណ៏នឹងត្រូវ​ពិន័យ ២០ លាន​ដុង – អ្នក​ខកខាន​មិន​អនុវត្ត​បទបញ្ជា​ស្តីពី​ការស៊ើបអង្កេត​, ការត្រួតពិនិត្យ និង​ការព្យាបាល​តាម​វេជ្ជសាស្ត្រ នៅ​មុន​ចូល និង​ចេញពី​ទីតាំង​ផ្ទុះ Covid-19 នឹង​ត្រូវ​ពិន័យ ៣០ លាន​ដុង​។​

​ដោយឡែក អ្នក​រត់​ចេញពី​កន្លែង​ចត្តា​ឡី​ស័ក និង​ខកខាន​មិន​អនុវត្ត​តាម​វិធាន​ចត្តា​ឡី​ស័កនឹង​ត្រូវ​ពិន័យរ​ហូត ដល់​២០ លាន​ដុង ឬ​នឹងមាន​វិធានការណ៍​តាម​មាត្រា​២៤០ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រសិន​បាន​ចម្លង មេរោគ​ទៅ​ជន​ដទៃ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888