ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អភិបាល​ក្រុង​តាខ្មៅ​ព្រមាន​ផា​ក​ពិនយ័​ចំពោះ​ដេប៉ូ​ខ្សាច់​ណា​ដឹកជញ្ជូន​ល្មើស​បទបញ្ជា​ណែនាំ​របស់​អាជ្ញាធរ​ក្រុង​

អភិបាល​ក្រុង​តាខ្មៅ​ព្រមាន​ផា​ក​ពិនយ័​ចំពោះ​ដេប៉ូ​ខ្សាច់​ណា​ដឹកជញ្ជូន​ល្មើស​បទបញ្ជា​ណែនាំ​របស់​អាជ្ញាធរ​ក្រុង​

ខេត្ត​កណ្តាល ៖ អភិបាល​ក្រុង​តាខ្មៅ​លោក នូ សុវណ្ណារ៉ា បាន​កោះអញ្ជើញ​ម្ចាស់​ដេប៉ូ ខ្សាច់​ទាំង ១៨ និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ខ្សាច់ នៅ​ទូទាំង​ក្រុង​តាខ្មៅ មក​ប្រជុំ​ជាបន្ទាន់ ដើម្បី​មាន​វិធានការ​ណែនាំ ចំពោះ​ការ​ដេប៉ូ​ខ្សាច់​និង​ចំពោះ​រថយន្ត​ណា​ដឹកជញ្ជូន​ខ្សាច់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ។ ជាងនេះទៅទៀត ប្រសិន​បើ​ម្ចាស់​ដេប៉ូ​ណាមួយ​ល្មើស និង​បំរាម​ណែនាំ​របស់​អាជ្ញាធរ​ក្រុង និង​ធ្វើ​ការផ្អាក​ពិនយ័​ចំនួន​៣០.០០០០​រៀល​និង​ធ្វើ​ការឃាត់​រថយន្ត​បើ​ធ្ងន់ធ្ងរ​ជាង​នេះ​និង​ព្រមាន​បិទ​ការធ្វើ​អាជីវកម្ម​តែម្តង​។​

​លោក​អភិបាលក្រុង​បានឱ្យដឹងថា ៖ មាន​រថយន្ត​ដឹក​ដីខ្សាច់​ជាច្រើន​គ្រឿង​បាន​ដឹក​ខ្សាច់​ពេញ ហួសកំណត់ ហើយ​មាន​រថយន្ត​ខ្លះទៀត មិន​បាន​យក​កៅស៊ូ​តង់​គ្រប​ឲ្យបាន​ត្រឹមត្រូវ​និង​ដាក់​ខ្សាច់​ហៀរ​ជ្រុះ​រប៉ាត់រប៉ាយ​ដែល​បង្ក​ឱ្យ​មាន​ដីខ្សាច់​ហុយ​តាម​ដងផ្លូវ​បង្ក​ការប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ជួនកាល​បង្កអោយមាន​គ្រោះថ្នាក់​ជារឿយៗ​ផងដែរ​។​

​គួរបញ្ជាក់​ថា ៖ កន្លងមក ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​២១A​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជា​ច្រើនលើក​ច្រើនសារ​អោយ​អាជ្ញាធ​រ​ចាត់វិធានការ​ជាបន្ទាន់​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងនោះ​។​

​លោក​អភិបាលក្រុង​បាន​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងអស់​មុន​និង​ដឹកជញ្ជូន​ត្រូវ​លាង​សម្អាត​រថយន្ត​ហើយ​យក​កៅស៊ូ​តង់​គ្រប​ឲ្យបាន​ត្រឹមត្រូវ​ជៀសវាង​ការ​ដឹកជញ្ជូន​ហួសកំណត់​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ដែល​ស្ថាប័ន​ជំនាញ​ដែល​បាន​ណែនាំ​។​

​លោក​អភិបាលក្រុង​ក៏​បាន​អំពាវនាវ​ម្ចាស់​ដេប៉ូ​ខ្សាច់​និង​បណ្តា​សប្បុរសជន​នានា​សូម​ចូល​រួមវិភាគទាន​ជា​ថវិកា​តាម​សទ្ធា​សម្រាប់​ទិញ​រថយន្ត​បាញ់​ទឹក​លាង​សំអាត​ផ្លូវ​អោយ​មាន​សោ​ភណ័​ភាព​ស្រស់បំព្រង​សក្តិសម​ជា​ទីក្រុង​ស្អាត​ទេសចរណ៍​អាស៊ាន​។​

​គួររំលឹកថា ៖ កន្លងមកនេះ អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ដាក់​បទបញ្ជា​អោយ​អាជ្ញាធរ​ក្រុង​តាខ្មៅ​រឹតបន្តឹង​ការទប់ស្កាត់​ដេប៉ូ​ខ្សាច់​និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ខ្សាច់​ណា​ដែល​មិន​អនុវត្ត​តាម​ការណែនាំ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​យ៉ាង​ម៉ឺងម៉ាត់​និង​មាន​ប្រសិទ្ធភាព​បំផុត ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888