ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប អញ្ជើញជាអធិបតីពិធីបួងសួង ដើមី្បសុំសេចក្តីសុខក្នុងពេលដំណើរការកម្មវិធី “សម្រាកសៀមរាប” ដែលប្រារព្ធធ្វើនៅលើក្តារបែនមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ។
0
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីពិធីបួងសួង ដើមី្បសុំសេចក្តីសុខក្នុងពេលដំណើរការកម្មវិធី “សម្រាកសៀមរាប”
Filed in: ព័ត៌មានជាតិ