ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត សរុបចំនួន១០៨គ្រួសារ ក្នុងស្រុកឆែប

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯ​ក​ឧត្តម មាស សុភា ទេសរដ្ឋ​មន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិ​យ​សសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តមប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ សា​ខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ បាននាំយកអំណោយមនុស្ស​​​ធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជា​មួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨គ្រួ​សារ នៅឃុំម្លូព្រៃមួយ, ឃុំម្លូព្រៃពីរ, ឃុំសង្កែពីរ ដែលស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិ​ច្ច “ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ឯកឧត្តម ក៏បានណែនាំឲ្យថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែ​នាំ​រ​ប​ស់ក្រសួងសុខាភិបាល។

អំណោយដែលផ្តល់ជូននាឱកាសនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល។ ក្នុ​ង​នោះគ្រួសារអាទិភាពចំនួន១០គ្រួសារទទួលបានបន្ថែមនូវ៖ សារុង១, ភួយ១, ក្រមា១, មុង១ និងថវិកា ២០០,០០០រៀល និងប្រគេនព្រះសង្ឃ៖ អង្ករ២បេ, មី២កេស, ត្រី​​​​​​​ខ២យួរ, ទឹកសុទ្ធ២កេះ, ទឹកផ្លែឈើ២កេះ, ថវិកា ២០០,០០០រៀល និងយាយជីតាជី០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល៕ ប្រភពពី មន្ទីរព័ត៌មានខេត្តព្រះ​វិហារ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888