ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

រដ្ឋបាលខេត្តប៉ៃលិន បានបន្តសហការជាមួយក្រសួងអប់រំយុវជននិងកីឡា បើកដំណើរការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ

ខេត្តប៉ៃលិន ៖ នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាល​ខេ​ត្តប៉ៃលិន បានបន្តសហការជាមួយក្រ​សួ​ងអប់រំយុវជននិងកីឡា បើកដំណើរការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ សម្រាប់​ជួ​យ​​​​ដល់សិស្សនៅទូទាំងខេត្តអាចបន្តរៀនសូត្របាន ទោះបីជាមិនទាន់មានការប្រ​កា​សអោយបើកសាលារៀនវិញក៏ដោយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន” នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ​​​​​២០២០នេះ នា​ទីស្តីការគណ:រដ្ឋមន្រ្តី លោ​​​​​​ក ធូ ភា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត កំពុងខិតខំធ្វើ​កា​រ​សហការយ៉ាងជិតស្និតជាមួ​យ​ក្រសួងអប់រំយុវជននិងកីឡា ក្នុងការសិក្សាបន្ថែមអំ​ពី​បញ្ហាដាក់អោយដំណើរការ ឲ្យសិ​ស្សានុសិ​ស្ស​​​នៅទូទាំងខេត្តទាំងអស់អាចបន្តរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ដែលមានលោកគ្រូ អ្នកគ្រូជាអ្នកប​ង្រៀ​​​​ន ដើម្បីធានាឲ្យគាត់អាចទទួលបានជោគជ័យនាពេលប្រឡង ក្នុងអំឡុងពេលនៃការបិទសាលានេះ ។

លោកបន្តថា ការបង្កើតការសិក្សាពីចម្ងាយនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការប្រមូលផ្តុំ ជួ​ប​ជុំគ្នា ដែលនាំឱ្យមានហានិភ័យខ្ពស់ ក្នុងការចម្លងវីរុសកូវីដ១៩ ។ “រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយក្រសួងអប់រំយុ​វជ​​ន​ និងកីឡា ដើម្បីដំណើរការបើកបង្រៀនសិស្សជារៀងរាល់ព្រឹកពេលថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍​ពី​ថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ តាមប្រ​ព័​ន្ធ​អ​នឡាញរបស់មន្ទីរអប់រំយុវជននិងកីឡា និងផ្សព្វផ្សាយឲ្យសិស្សានុសិស្សរៀនតាមអនឡាញពេលរសៀលជាមួយនឹងសាលា​នា​នា​ដូចជាសាលាE School ជាដើម” ។
លោកបន្ថែមថា អំឡុងពេលវិស្សមកាលមុនពេលកំណត់នេះ អាណាព្យាបាលមានតួនាទីសំខាន់ណាស់ ដើម្បីចូលរួមអប់រំកូនឲ្យធ្វើស្វ័យ​សិក្សា តាមគោលការណ៍របស់ក្រសួ​ង ដើម្បីឲ្យពួកគេនៅតែទទួលបានការអប់រំនិងចំណេះដឹង ពិសេសសិស្សថ្នាក់ទី១២ដែលត្រៀម​ប្រឡងនេះ ត្រូវតែខិតខំទ្វេដង ទើបចេះ ហើយប្រលងទទួលបានលទ្ធផលល្អ ។
សូ​ម​បញ្ជាក់ថា រយ:ពេលកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច e-lea​r​n​i​ng ដោយឥតគិតថ្លៃ លើមុខវិជ្ជាឯកទេសចំ​នួ​ន៦ ដែលអាចឲ្យសិស្សានុសិស្សទាំងអស់ សិក្សាដោយខ្លួនឯងបាន នៅលើប​ណ្ដា​ញ​ទំ​នាក់ទំនងសង្គមផ្លូវការតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួង ដើម្បីជំនួយដល់ការ​សិ​ក្សារបស់សិស្សានុសិស្ស ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ​កូវី​ដ​១​​៩​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888