ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន “រា​ល់​ឧបករណ៍ដែលដាក់លក់លើប​ណ្តា​ញ​សង្គម ដើម្បីវិភាគរកមេរោ​គ​កូ​វីដ​១​៩ គឺជាផលិតផលក្លែងក្លាយ”

រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បា​ន​​ឱ្យដឹងនារសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នេះថា រាល់ឧបករណ៍ ឬសម្ភារផ្សេងៗ ដែលអាចវិភាគរកមេរោ​គ​កូវីដ១៩ ហើយដែលផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម ឬគណនីណាមួយនោះ គឺជាផលិតផលក្លែងក្លាយ ។

លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “ការដែលលក់សម្ភារបរិក្ខាពេទ្យទាំងអស់ គឺត្រូវតែឆ្លងកាត់មកក្រ​សួ​ង​សុខាភិបាលជាមុនសិន ជាពិសេសនោះ គឺក្រុមហ៊ុនដែលនាំចូល ត្រូវតែចុះបញ្ជីការជាមួយនឹងក្រសួងសុ​ខា​​​​ភិបាលជាមុនសិន ។ ពាក់ព័ន្ធនឹងការធ្វើតេស្តរកមេរោគកូវីដ១៩វិញ គឺក្រសួងសុខាភិបាលកម្ពុជាយើង បា​នសម្រេចរួចហើយ ទី១គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទី២គឺវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ គឺជា​ទី​តាំងតែពីរគត់នៅកម្ពុជា ដែលទទួលការធ្វើតេស្តវិភាគនូវសំណាកផ្សេងៗ ដែលត្រូវបានបញ្ជូនមកពីបណ្តា​ម​ន្ទីរពេទ្យ ឬក៏ក្រុមគ្រូពេទ្យដែលគាត់បានចុះទៅស្រាវជ្រាវពីបងប្អូនប្រជាពលរដ្ឋយើង ក្នុងពេលដែលមានក​រ​​​ណី​​​​​​​សង្ស័យណាមួយ ដើម្បីរកមេរោគកូវីដ១៩ ។

ករណីបងប្អូនប្រជាពលរដ្ឋ ឬក៏អ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខាពេទ្យ ឬសម្ភារ​ផ្សេ​ងៗ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ គឺជាព័ត៌មានមិនពិត ហើយអ្នកទាំងនេះនឹងប្រឈម​មុ​ខនឹងផ្លូវច្បាប់ជាធរមាន ព្រោះពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ថាមានម៉ាស៊ីន វត្ថុ ឬឧបករណ៍ណាមួយ ស​ម្រាប់ធ្វើវិភាគនោះឡើយ ក្រៅតែពីការវិភាគតែមួយគត់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខ​ភា​ពពិភពលោក គឺមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៃវិទ្យាស្ថា​ន​ប៉ាស្ទ័រកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំចាញ់បោកការលក់ដូរទាំងនេះ ហើយទិញសម្ភារ ឬ​ឧ​បករណ៍ទាំងឡាយនេះយកទៅប្រើប្រាស់ ព្រោះនឹងនាំឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងផង ។​

គួររំលឹកថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បា​ន​​​​​​​​ព្យាបាលវីរុសកូវីដ១៩ ជាសះស្បើយ ០២ករណីហើយ គឺបុរសជនជាតិចិនអាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុ និង​ស្រ្តី​ជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកទេសចរនៃនាវា Viking Cruise Journey ហើយករណីទាំងអស់នៅ​​​កម្ពុជាភាគច្រើន គឺជាករណីនាំចូល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888