ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

​សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា រថយន្ដដឹកទំនិញ ជិត៤០០​គ្រឿ​​​​​​​​ង បានជាប់គាំងនៅច្រកទ្វារព្រំ​ដែ​នត្រពាំងផ្លុង ខណៈច្រកព្រំដែន​ផ្សេ​ងៗ មានសភាពរលូនក្នុងការផ្លា​ស់​​​​​ប្តូរទំនិញ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២០នេះថា រថយន្ដដឹកទំនិញ ជិត៤០០គ្រឿង បានជាប់​គាំ​ង​​នៅច្រកទ្វារព្រំដែនត្រពាំងផ្លុង ខណៈច្រកព្រំ​​​ដែនផ្សេងៗ មានសភាពរលូនក្នុងការផ្លាស់ប្តូរទំនិញគ្នា​ទៅវិញទៅមក ។

ដោយសារតែខាងភាគីវៀតណាម បិទច្រកមិនឲ្យមានការចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស​កូ​វីដ​១​៩​ (COVID-19) ។ សូមរំលឹកថា ប្រទេសវៀតបានបិតច្រកព្រំ​ដែនមិនឲ្យប្រជាពលរដ្ឋកម្ពុជាឆ្លងដែននោះទេនៅ​យប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រហូតមកដល់ពេលនេះ ភា​គីកម្ពុជា-វៀ​តណាម ដើម្បីបើកកិច្ចប្រជុំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ ហើយរហូតមកដល់​ពេ​លនេះ ដំណើរការល្អឡើងវិញហើយ ពោលអាចដឹកទំនិញចេញចូលដូ​ច​ធម្មតា។

Clips «មកដល់ពេលនេះ ការដឹកជញ្ជូនទំនិញតាមច្រកផ្លូវគោកទាំងអស់ជាមួយវៀតណាម នៅរក្សាជាប្រក្រ​តី​​នៅឡើយទេ។ តែមានបញ្ហាបន្ដិចនៅខាងត្រពាំងផ្លុង ជាមួយ​ខេ​ត្តតៃនិញ ដោយសារខាងវៀតណាមគាត់​មិ​នឲ្យចូលឡានដឹកទំនិញយើង បើតាមដឹងប្រហែលជាង៣០០ ជិត៤០០គ្រឿងនៅកកស្ទះ ប៉ុន្ដែមកដល់ពេ​ល​​​​​​នេះបានដោះស្រា​យជាបណ្ដើរៗហើយ តាមរយៈការជួបប្រជុំ» ។

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហា​ដោះ​​​​ដូរទំនិញ ដែលខាងភាគីកម្ពុជា ដឹកនាំដោយប្រតិភូរាជរដ្ឋា​ភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនា​យ​​​កដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯ/ឧម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងប្រតិភូតំណាងភាគី វៀត​ណា​ម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និ​ងសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិនៃខេត្តទាំង២ ។

អង្គប្រជុំ បានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខចំនួន០៤ចំណុច ដូចតទៅ ៖

– ទី១៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ ។

– ទី២៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង ។

– ទី៣៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។

– ទី៤៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញ ពីកម្ពុជាទៅវិញ ដោ យតម្រូវឲ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធា នា ថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

សូមរំលឹកថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រ​ជា​ពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888