ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស​ម្រា​​​ប់​គម្រោងអភិវឌ្ឍន៍ នៅកម្ពុជា​បា​នជាង ៦០០គម្រោងមកហើយ ស​ម្រា​ប់អភិវឌ្ឍន៍នៅកម្ពុជា

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស​ម្រា​​​ប់​គម្រោងអភិវឌ្ឍន៍ នៅកម្ពុជា​បា​នជាង ៦០០គម្រោងមកហើយ ស​ម្រា​ប់អភិវឌ្ឍន៍នៅកម្ពុជា

រាជធានីភ្នំពេញ ៖ គិតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានអនុវត្តន៍គម្រោងគូសាណូណិនៅកម្ពុជា បាន ប្រ​មាណជាង៦០០គម្រោងមកហើយ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើក កម្ពស់ ការអប់រំនៅ​​​កម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម រួមចំណែកលើក កម្ពស់ជីវភាពរស់នៅប្រជាជននៅ​​​កម្ពុជា ។ នេះបើតាមប្រសាសន៍ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរា​ជ​ទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថ លេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់​ទ្រា​​​យតូចសន្តិសុខមនុស្សជាតិ (គូសាណូណិជប៉ុន) នាព្រឹកថ្ងៃទី១៩ ខែមីនានេះនៅស្ថានទូតជប៉ុនប្រចាំក​ម្ពុជា​ ។

ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បានបន្តថា ការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ ជំនួយឥតសំណងរបស់រ​ដ្ឋា​ភិ​បា​លជប៉ុនថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥត សំណងក្រោមគម្រោ​ងទ្រង់​ទ្រាយតូចសន្តិសុ​ខ​មនុស្សជាតិ (ជំនួយគូសាណូណិជប៉ុន) សរុបទឹកប្រាក់ ៣៩៨.១១៣ដុល្លារអាម៉េរិកជាបន្តទៀត សម្រាប់កា​រ​សា​ងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា។ ក្នុងនោះជំនួយថវិកាចំនួន ៩០.១២៨ដុល្លារ ផ្តល់​ឱ្យ​ស​​​​ម្រាប់ គម្រោងសាងសង់អគារសិក្សា១ខ្នង មាន៥បន្ទប់ និងបន្ទប់ទឹកចំនួន៤ នៅសាលាបឋម សិក្សាក្រូច​ក្នុ​ងស្រុកអូរជុំខេត្តរតនគិរី។ ជំនួយថវិកាចំនួន ៩៨.១០០ដុល្លារ ផ្តល់សម្រាប់ គម្រោងសាងសង់អគារសិក្សា​តា​មស្តង់ដារដូចគ្នានៅសាលាបឋមសិក្សាបុកទឹកក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ។ ជំនួយថវិកា១០៦.​០០០​ដុ​ល្លារ ផ្តល់សម្រាប់គម្រោងសាងសង់ អគារសិក្សានៅសាលាបឋមសិក្សាមេម៉ង់ខេត្តមណ្ឌលគិរី។ និងជំនួយជា​ថ​វិកាចំនួន ១០៣,​៨៨៥​ដុល្លារអាម៉េរិក ផ្តល់សម្រាប់គម្រោងសាង់សង់ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងភូមិរាំងខ្វាវ ខេ​ត្ត​​​ពោធិ៍សាត់ ដើម្បីធានាឱ្យប្រជាជនក្នុងតំបន់ប្រមាណ៩០០នាក់ អាចទទួលបានទឹកស្អាត និងអនាម័យ​យ៉ា​ងងាយស្រួល ព្រមទាំងកែលម្អជីវភាពរស់នៅកាន់តែប្រសើរថែមទៀត។ឯកឧត្តមអគ្គរាជទូតរំពឹងថា គ​ម្រោ​​ងជំនួយរបស់រដ្ឋាភិបាលជប៉ុនទាំងអស់នេះ ពិតជានឹងទទួលបានផលប្រយោ​ជន៍សម្រាប់ប្រជាជនកម្ពុ​ជា​​​ ។ សូមបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា “ជំនួយគូសាណូណិរបស់ជ​ប៉ុ​​​ន” គឺជាគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន សម្រា​ប់គម្រោងទ្រង់ទ្រាយតូចសន្តិ​សុ​​​​ខមនុស្សជាតិ ។ គម្រោងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និ​ង​​​ភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់​ពួ​ក​គេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋា​ភិ​បា​ល​ជប៉ុន បានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើ​ម្បី​អ​នុវត្តន៍ គម្រោងគូសាណូណិនេះចំនួន ៦២៤គម្រោង នៅទូទាំងប្រទេសកម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888