ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

កម្ពុជា-ជប៉ុន ប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងលើកកម្ពស់ការវិនិយោគពីវិស័យឯកជនដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យបានច្រើនបន្ថែមទៀត

កម្ពុជា-ជប៉ុន ប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងលើកកម្ពស់ការវិនិយោគពីវិស័យឯកជនដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យបានច្រើនបន្ថែមទៀត

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០  ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយ​ករដ្ឋ​ម​ន្រ្តី​ អូន ព័ន្ធមុ​នី​​​រ័​ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Masahiro MIKAMI ឯកអ​គ្គ​រាជទូតវិសាមញ្ញ និង​ពេ​ញ​សមត្ថភាព​​ជប៉ុន ប្រចាំ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា បាន​ពិភាក្សា និង​ប្តេ​ជ្ញា​ថា នឹងបន្តជំរុញសកម្មភាពពា​ណិ​ជ្ជកម្ម និង​កា​រ​លើក​កម្ពស់​ការ​វិ​និ​យោគពីវិស័យ​ឯកជន ដើ​ម្បី​​ទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យបាន​ច្រើ​ន​ប​ន្ថែ​ម​ទៀត ។

ការប្តេជ្ញារួមគ្នានេះ ខណៈដែលភាគីទាំងពីរបានជួបពិភាក្សាការងារកាលពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២០ នៅ​ទី​ស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្រ្តីការទូតជប៉ុន និងតំ​ណា​ង​ទី​ភ្នា​​ក់​ងារសហប្រតិបត្តិការ​អ​ភិ​វឌ្ឍន៍​អន្តរជាតិ​ជប៉ុន (JICA) នៅកម្ពុជា ក៏បានអញ្ជើញ ចូលរួមផងដែរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧ​ប​នាយករដ្ឋមន្រ្តីបាន អរគុណចំពោះរ​ដ្ឋាភិបាល​ជប៉ុន និ​ង​​ប្រជាជនជប៉ុន ដែលជានិច្ចជាការតែងតែជួយ​ឧ​បត្ថម្ភ គាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និ​ង​ ​​​ធនធានដល់រាជរដ្ឋាភិបាលកម្ពុជា​ និងប្រជាជនកម្ពុជា។

ស្ថិតក្នុង​បរិ​កា​រណ៍​ពិ​ភ​ព​លោ​ក​កំ​ពុ​ង​មា​នគ្រោះអាសន្ននេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋ​ម​ន្រ្តី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះការ​កិច្ចខិតខំប្រឹងប្រែងរបស់​រ​ដ្ឋា​ភិ​បាលជប៉ុន ដែលនៅតែផ្ត​ល់​​កិច្ចសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍នៅកម្ពុជាតាំងដើមរៀងមក ដែល សក​ម្មភាពទាំងនេះ បានឆ្លុះ​បញ្ចាំង​យ៉ា​ង​​ច្បាស់​​ថា ប្រទេសជប៉ុន នៅតែជា​ដៃ​គូ​យុទ្ធសាស្រ្ត​អ​ភិ​វ​ឌ្ឍ​ន៍​​ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ។

ឯកឧត្តម Masahiro MIKAMI ​បានបញ្ជាក់ជូនថា ក្នុងអាណត្តិបំពេញភារកិច្ចការទូតនេះ ឯកឧត្តម​នឹងបន្ត​ខិតខំ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រ​ប់វិស័យអាទិ​ភាពរ​បស់​រា​ជ​រ​ដ្ឋា​ភិ​​បាល​កម្ពុជា ព្រមទាំ​ង​​បន្ត​ការគាំទ្រ​នូវការផ្តល់ហិរញ្ញប្បទាន សម្រាប់​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​កា​រអភិ​វ​ឌ្ឍ​​ន៍ផ្លូវការ (ODA) ទាំងក្នុង​ក្រ​ប​​ខ័​ណ្ឌ​​​ហិរញ្ញប្ប​ទាន​​ឥតសំណង ឥណទានសម្បទាន និ​ង​ជំ​នួ​យ​ប​ច្ចេកទេស ជាពិសេស ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯ​ក​ជននានា​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ និង​សូ​​មថ្លែងអំណរគុណចំពោះ​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ឧ​បនាយក​រដ្ឋ​មន្រ្តី ​ក៏ដូចជា ប្រ​មុ​ខ​រា​ជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែល​តែង​តែ​​បានផ្តល់​នូវ​កិច្ច​ស​​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ដ៏​ល្អ​ប្រសើរ រវាង​ប្រទេសកម្ពុជា-ជប៉ុន នាពេលកន្លងមក​ ។

ពាក់ព័ន្ធនឹងស្ថានភាពដែលពិភពលោកកំពុងតែជួបវិបត្តិ និង​បញ្ហា​ប្រឈមទៅនឹងវីរុស Covid-19 បណ្តាប្រ​ទេ​សជុំវិញពិភពលោកកំពុងចាត់វិធានការរួមគ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង កា​រ​ពារ និងទប់ស្កាត់ទៅនឹង ការរីក​រា​ល​ដាលនៃវីរុស Covid-19 ដែលកំពុងរាតត្បាតបាន​ធ្វើ​ឱ្យ​ប៉ះ​​ពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត មនុស្សលោកសេ​ដ្ឋ​កិច្ច-ពាណិជ្ជកម្ម និងជីវិភាព​រ​ស់​នៅ​​នា​ពេ​ល​បច្ចុប្បន្ន។

ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន កំពុងតែរងគ្រោះដូចគ្នា ដោ​យ​សា​រវីរុស Covid-19 អាស្រ័យ​ហេតុនេះ រ​ដ្ឋា​ភិបាលជប៉ុនបានត្រៀមលក្ខណៈ និង​ផ្តល់កិច្ច​សហការ​គំាទ្រផងដែរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីប្រ​យុ​​​ទ្ធប្រឆាំង ការពារ និង​ទ​ប់​ស្កា​ត់​ទៅ​នឹ​ងការរីករាលដាល់នៃវីរុស Covid-19 នេះ។

ឯកឧត្តម Masahiro MIKAMI ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបា​ន​ចា​​​​​ត់វិធានការទា​ន់​ ពេលវេលា និងភ្លាមៗកន្លងមក លើករ​ណី​ជ​ន​ជា​តិជប៉ុនដែ​លធ្វើ​ទេស​ចរ​តាម​​​នា​វា Westerdam ដែលត្រូវ ជា​​​ប់គាំងហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និង​អ​នុ​​ញ្ញា​តឱ្យនាវា​នោះ​​​ចូល​ចតដោយ សុវ​ត្ថិ​ភាពនៅកម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888