ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

ក្រសួងព័ត៌មាន បង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា​ ដែលផ្សាយព័ត៌មានមិនពិត ក្នុ​ង​​លក្ខណៈបំផុសបំផុល

ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត ក្នុងល​ក្ខណៈបំផុសបំផុល ជាពិសេសទាក់ទងនឹងបញ្ហាជំងឺដែលកំពុងរីកដុះដាលនៃជំងឺកូវីដ ១៩ (Covid 19) ។

ក្នុងកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី ១៩  ខែ មីនា ឆ្នាំ ២០២០ ឯ​ក​ឧត្តម ផុស សុវណ្ណ  អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន  បានឱ្យដឹងថា ក្រសួងនឹងមានគោលដៅ ប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មានមិនពិត នៅតាមគេហទំព័រ និងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា  ដែលមានចេតនាបង្កចលាចល បំប៉ោងព័ត៌មាន  ។ ក្រសួងនឹងមានវិធានការ ដើម្បីកំណត់បានអត្តសញ្ញាណរបស់  Account ឬPage Account Facebook  ដែលមានសក​ម្មភាព ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ។

ឯកឧត្តម បន្តថា ក្រសួងនឹងមានវិធានការ តាមរយៈអាជ្ញាធរ បើសិនជាភារកិច្ចណាដែលក្រសួងព័ត៌មានធ្វើ គឺក្រសួងព័ត៌មាន  អាចរៀបចំចេញជាសេចក្ដីបំភ្លឺទៅសាធារណៈជនតាមរយៈយន្តការ ជារបស់អគ្គនាយកដ្ឋា​ន​ព័ត៌មាន និងសោតទស្សន៍ ជាក្រុមការងារដែលថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឬក៏អ្នកនាំពាក្យរបស់រាជធានី ខេត្ត ដើម្បីឆ្លើយបំភ្លឺបញ្ហានីមួយៗ។ ហើយចំណុចមួយទៀតគឺយើងគិតថាអង្គភាពសារព័ត៌មានរបស់រដ្ឋរបស់យើង  អាចមានវិទ្យុជាតិកម្ពុជា  ទូរទស្សន៍ជាតិកម្ពុជា  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  ហើយក៏ដូចជាវិទ្យុFM​ជា​​​តិ អាចធ្វើសម្ភាសន៍ផ្ទាល់ជាមួយនឹង បុគ្គលដែលអាចស្រាយបំភ្លឺបាននូវបញ្ហានេះ  ដើម្បីបំភ្លឺជូន​សាធា​រណ​ជ​ន។
“យន្ដការដទៃទៀត ដែលឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ  បានសម្រេចដែរគឺយើងសម្រេចពីវិធាននូវការដែលយើងបានធ្វើកន្លងទៅ  យើងមានវិធានការ៣យើងបានធ្វើ គឺទាក់ទងជាមួយនឹងការធ្វើម៉េចកំ​ណ​ត់បាននូវផេកខោនខុស  យើងផ្ញើជូនទៅតាមជាក់ស្ដែង ។ ប្រសិនថាបើសិនជាអង្គភាពដែលមានចុះបញ្ជីនៅ​ក្រសួងខុស ក្រសួងចាត់ការទៅតាមអន្តរក្រសួងប្រៃសណីយ៍ទូរគមនាគមន៍  ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃកន្លងទៅ ។ ទី២គឺយើងធ្វើការសហការជាមួយក្រុមហ្វេសប៊ុក។ ហើយក៏យើងបានទទួលការរៀបចំនិងធ្វើ report  ទាក់ទងតាមគោលការណ៍របស់ហ្វេសប៊ុកដែរបើសិនជាវាខុសឆ្គងយើងអាចធ្វើ report នេះជាគោ​លការណ៍បីកន្លងទៅដែលយើងអនុវត្ត” ។

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងព័ត៌មានចាត់ទុកថា ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ វិទ្យុ ទូ​រទស្សន៍ជាតិកម្ពុជា  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងទស្សនាវដ្តីកម្ពុជា  ជាប្រពន្ធ័ផ្សព្វផ្សាយឈានមុខគេក្នុងការផ្សាយព័ត៌មាន ពិត ត្រឹមត្រូវ និងឆ្លើយតបឆាប់រហ័ស ទៅនិងព័ត៌មាន ក្លែងក្លាយ ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តា​ម​ប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនានា នៅព្រះរាជាណាចក្រកម្ពុជា មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប ដើម្បីរាំងខ្ទប់ព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងធ្វើឱ្យចលាចលនៅក្នុងសង្គម ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888