ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

សមត្ថកិច្ចខ្លះ!!! បានបោះបង់ចំ​ពោះ​​​​​​ការរាយការណ៍ពីប្រជាពលរដ្ឋ ពាក់​ព័​ន្ធនឹងបញ្ហាគ្រឿងញៀន ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា មា​ន​​ស​មត្ថកិច្ចខ្លះបានបោះបង់ចំពោះការរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដែលកើត​មា​នឡើងនៅក្នុងមូលដ្ឋាន ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការ​ងា​​​​​​រ​ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រ​យុ​ទ្ធ​ប្រឆាំងគ្រឿងញៀន និងកិច្ច​ប្រជុំ​បូក​សរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​លើក​ទី៤ ឆ្នាំ២០​១​៩ នារសៀលថ្ងៃទី១៧ខែមីនា ឆ្នាំ​២​០​២​០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “ខ្ញុំដឹងមានសមត្ថ កិច្ចខ្លះ​បា​​នបោះបង់ការរាយ​ការណ៍​ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀន បញ្ហានេះមានរឿងពាក់ព័ន្ធច្រើន តែខ្ញុំ​មិ​នទាន់​ដឹង​រឿងនេះទេ ប៉ុន្តែត្រូវធ្វើការសហការគ្នា”។ សម្ដេចក្រឡាហោមបានស្នើដល់គ្រប់​អង្គភាព​ទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ ការបង្ក្រាបបទ ល្មើសគ្រឿងញៀនទាំងអស់ដើម្បីធ្វើការយ៉ាង​ណា​កុំ​ឱ្យមានការចរាចរឆ្លង​កា​ត់ ឬចែកចាយនៅក្នុងប្រទេសកម្ពុជា។ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាង ឧបនាយករដ្ឋមន្ដ្រី ប្រ​ធា​​​នអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា អាជ្ញាធរជាតិគ្រឿងញៀន មានគោល​ការណ៍​ច​ង់​ព្យាបាលអ្នកញៀនថ្នាំ នៅមណ្ឌលសុខភាពតាមឃុំ-សង្កាត់ ដើម្បីងាយស្រួលដល់អាជ្ញាធរ​មូល​ដ្ឋាន ក្នុងកា​រ​គ្រប់គ្រងពួកគាត់។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានកត់សម្គាល់ឃើញថា ថ្នាក់ជាតិ និងថ្នាក់ខេត្ត មាន​កា​រមកព្យាបាលយ៉ាងច្រើនពីអ្នកប៉ះពាល់គ្រឿងញៀន រហូតទៅ​ដល់៤៣ភាគរយ ទៅ៤៤ភាគរយ ខណៈការ​ព្យា​បាលនៅមណ្ឌលសុខភាព តាម ឃុំ-សង្កាត់ មានត្រឹមតែ ១៥ភាគរយប៉ុណ្ណោះ។ ឯកឧត្ដម ឧបនាយករដ្ឋម​ន្រ្ដី​​​បានថ្លែងថា “គោលការណ៍​របស់យើង ចង់ព្យាបាលនៅជិតផ្ទះសម្ដែង ហើយប្រគល់ឱ្យ ឃុំ-សង្កាត់ ជាប់នៅជា​មួយ​មណ្ឌល​សុខភាពនោះ ដើម្បីគ្រប់គ្រងអ្នកញៀនថ្នាំ។ ដល់ធ្វើនៅថ្នាក់ខេត្ត ឃុំ-សង្កាត់ អត់ដឹង​ផង មិន​ដឹ​ង​ព្យាបាលនៅឯណា មិនមែនដូចជំងឺអេជស៍ ដើររកថ្នាំ។ ចំពោះអ្នកញៀនថ្នាំ ដើរ​គេចពីប៉ូលីស ដល់មែ​ន​ទែ​ន​ទៅ ដើរគេចពីប៉ូលីសមូលដ្ឋាន ឃុំ-សង្កាត់ រួចគេចមកខេត្ត។ បញ្ហានេះធ្វើយ៉ាងម៉េចពង្រឹងប្រព័ន្ធ មណ្ឌល​សុ​ខភាពឱ្យជាកន្លែងផ្ញើប្រាណអ្នកញៀន។”ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាង បានបន្ថែមថា ក​ម្ពុជា​នៅតែជាប្រទេស​រងគ្រោះចំពោះបញ្ហាចរាចរណ៍គ្រឿងញៀនឆ្លងកាត់ ដែលពួកឧក្រិដ្ឋជនឆ្លងកាត់តាម​រ​យៈ​​​ ព្រំដែន ប្រៃសណីយ៍ ផ្លូវអាកាស ជាដើម ដែលបញ្ហាទាំងនេះ​ធ្វើឱ្យប៉ះពាល់ទៅដល់យុវជន​កម្ពុជា ផងដែរ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានថ្លែងទៀតថា ការចរាចរណ៍ឆ្លងកាត់ទិសភាគ​ឦសាន នៅតែជាប្រភពនាំចូ​ល​គ្រឿងញៀនមកក្នុងប្រទេសរបស់យើង ហើយកញ្ចប់​ប្រៃសណីយ៍ ក៏ជាមធ្យាបាយ ដែលពួកឧក្រិដ្ឋជនបានប្រើ​ប្រាស់ និងក៏បានប្រើប្រាស់​តាមផ្លូវអាកាសផងដែរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា “កា​រនាំចេញ ក៏ជាគោលដៅមួយ ដែលពួកឧក្រិដ្ឋជនយកទឹកដីរបស់យើង ដើម្បីប្រើប្រាស់ ក្នុងការ​នាំចេញ​គ្រឿ​ង​​ញៀន​ទៅកាន់ប្រទេសទី៣ ដែលធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​យុវជនយើង ក្នុង​ប្រទេសថែមទៀត” ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888