ខេត្តមណ្ឌលគិរី ៖ គំនរឈើជាច្រើនដុំ ដែលក្រុមឈ្មួញជើងខ្លាំងយកមកលាក់ទុកនៅក្នុងព្រៃក្បែរស្រុកអូរាំងខេត្តមណ្ឌលគិរី បម្រុងនឹងដឹកជញ្ជូនតាមរថយន្តកែច្នៃ ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកដាក់ដាំ ។ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ដែលគេស្គាល់ថាជារបស់បុគ្គលមានខ្នងធំ ឈ្មោះថា ម៉ាប់ និងប្រពន្ធ ។
ប្រភពដដែលបន្តថា សកម្មភាពដឹកជញ្ជូនឈើទាំងអស់នេះ មានរយៈពេលយូរមកហើយ តែមិនឃើញថា មានឧបសគ្គអ្វីសោះឡើយចំពោះពួកគេ ឬមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ កំពុងតែជាប់រវល់កិច្ចការងារជាច្រើនទៀត មិនបានដឹង?? ។ លុះមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលករដ្ឋបានរាយការណ៍ជូនដល់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបមានការចុះបង្ក្រាបតែម្តង ។ ព័ត៌មានបឋម