ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

ឯកឧត្ដម ជា សុមេធី អញ្ជើញជាអធិ​ប​តីក្នុងពិធីបុណ្យឆ្លងសមិ​ទ្ធផ​លនា​នា​​​ ក្នុងវត្តពោធិសិរី ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តម្លៃជិត៣សែនដុល្លា

ខេត្តព្រៃវែង​ ៖ នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​មីនា ឆ្នាំ​២០២០  ឯកឧត្ដម ជា សុ​មេធី  អភិបាលខេត្តព្រៃវែង  តំណាងសម្ដេច​ក្រឡាហោម ស ខេ​​​​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​នានា នៅក្នុង​វត្ត ពោធិ​សិ​រី​​​ ​ស្ថិតនៅក្នុង​ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ ។

សមិទ្ធផល​ដែល​ត្រូវដាក់​សម្ពោធ​ឆ្លង​នាពេលនេះ ឧបដ្ឋានសាលា ៣ខ្នង សង់​ពី​បេតុង​ប្រក់​ក្បឿង​ទំហំ៣២ម៉ែត្រ ទទឹង២១ម៉ែត្រ រ​ប​​​ង​វត្ត​ប្រវែង៣៦៥ម៉ែត្រ កម្ពស់១,៧ម៉ែត្រ ស្រះ​ទឹកទំហំ២០ម៉ែត្រx៣០ម៉ែត្រ ជម្រៅ ៥ម៉ែត្រ ចាក់ដី​បំពេញ​ទីធ្លា​វត្ត វច្ចកុដិ​១​ខ្នង​៥​បន្ទប់  ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន២៩៦.៨៧៦ ដុល្លារ  (​ពី​រយ​កៅសិប​ប្រាំមួយ​ពាន់ ប្រាំបី​រយ​ចិតសិប​ប្រាំមួយ​ដុល្លា​)  នៅ​ជំ​ពា​​​​​​ក់​ជាង​ចំនួន ៣៧.៧៨៨ ដុល្លា​(​បី​ម៉ឺន​ប្រាំពី​ពាន់ ប្រាំពីរ​យ​ប៉ែតសិប​ប្រាំបី​ដុល្លា​)​។ឯកឧត្ដម ជា សុ​មេធី អភិបាលខេត្ត បាន​លើ​ក​ឡើងថា​៖ មានតែ​ម្លប់​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន  មានការ​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ និ​ង​អ​នាច​ក្រ​  ។ ឯកឧត្តម​ក៏​សូម​កោតសរសើរ​ចំពោះ  ព្រះ​តេជគុណ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង សប្បុរសជន​ជិត​ឆ្ងាយ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួមចំណែក និង​ផ្ដល់​វិភាគទាន​សម្រាប់​កសាង​សមិទ្ធផល​ឧបដ្ឋានសាលា របង ជីក​ស្រះ​ទឹ​ក ចាក់ដី​បំពេញ​ទីធ្លា​វត្ត​នេះ រហូត​សម្រេច​រួចរាល់​ជា​ស្ថាពរ​ដែល​យើងទាំងអស់គ្នា​ឃើញ​ប្រាកដ​នាពេលនេះ​ ដើម្បី​ទុកជា​ប្រ​យោ​ជ​ន៍​​សម្រាប់​ពុទ្ធសាសនិក តាម​និយម​ព្រះពុទ្ធសាសនារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត ​។​

​ឯកឧត្ដម បានបន្តថា  ភាព​រីកចំរើន​ទាំងអស់នេះ​គឺ​ឆ្លុះបញ្ចាំង​នូវ​ការយកចិត្ត​ដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ  សិទ្ធិសេរីភាពខា​ង​ជំ​នឿ​​​​សាសនា និង​ការគោរព​សិទ្ធិមនុស្ស និង ​លទ្ធិប្រជាធិបតេយ្យ​ក្នុងពេលដែល​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព​ពេញលេញ មាន​ស្ថេរភាព​ល្អ និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ ​។​

​ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្តទៀតថា​៖ ទន្ទឹមនឹងនេះ​ដោយ​ពិនិត្យឃើញ​សេចក្តីត្រូវការ​បន្ទាន់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ រដ្ឋា​ភិ​បាល បាន​នឹង ខិតខំ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​នានា​រួមមាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ​ជាដើម ស​​​ម្រាល​ជា​ប្រយោជន៍​ក្នុង​ការលើក​កំពស់​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់​តែមាន​ភាពប្រសើ​ឡើង​។​

ឯកឧត្តម សំណូមពរ​ដល់​វត្ត​អារាម​ទាំងអស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ជួយ​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ ជំងឺ​ឆ្ល​ង​នានា និង​ការបង្ការ​គ្រោះមហន្តរាយ​ផ្សេងៗ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ។​

​ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត បើ​បំពាក់​មេដៃ​ជូន​ដល់​សប្បុរសជន​ដែលមាន​ស្នាដៃ​ក្នុងការ​កសាង​វត្ត និង​បាន​ប្រគេន​បច្ច័​យ​​សម្រាប់​កសាង​វត្ត​ចំនួន ២២ លាន​រៀល លោកគ្រូ​ពេទ្យ​ចំនួន ១០នាក់ ក្នុង​ម្នាក់ៗ ១ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​ចំនួន ២៥ នាក់ ក្នុ​ង​ម្នាក់ៗ ១ម៉ឺន​រៀល យុវជន​កាកបាទក្រហម ៥០នាក់ យុវជន​សស​យក ៥០ នាក់ យុវជន​កាយា​រឹទ្ធ​ចំនួន ៥០ នាក់ ម្នាក់ៗ​ទទួល​បា​ន ១ម៉ឺន​រៀល សិស្សានុសិស្ស​ចំនួន៣០១នាក់ ម្នាក់ៗ ទ​ទូល​បាន ៥ពាន់​រៀល សម្ភារៈ​សិក្សា​មួយកញ្ចប់ យាយជី តាជី ចំ​នួន​​៥០​នា​ក់ ក្នុង​ម្នាក់ៗ ទទួលបាន​ក្រណាត់ស ១ដុំ ថវិកា១ម៉ឺន​រៀល ឯកឧត្តម​ក៏បាន​អញ្ជើញ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែ​រ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888