ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់​ឱ្យ​​​​​ប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនា​នា​ក្នុងវត្តមង្គលវ័ន តម្លៃជិត៤២ម៉ឺនដុល្លា

រាជធានីភ្នំពេញ  ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធ​ដា​ក់​ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានាដែលមានតម្លៃជិត៤២ម៉ឺនដុល្លា ស្ថិតនៅវត្តមង្គលវ័ន ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុ​​​ងការរួមចំណែកកសាង និងលើកកម្ពស់វិស័យព្រះពុទ្ធិសាសនា ឲ្យមានការអភិវឌ្ឍ និងរីកចម្រើន ។

ក្នុងពិធីសម្ពោធឆ្លងអគារកម្ពស់៣ជាន់ ខ្លោងទា្វរ របង និងសមិទ្ធផលនានា នៅក្នុងវត្តមង្គលវ័នស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំ​ពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា ការរីកចំរើននៃវិស័យព្រះ​ពុ​ទ្ធសាសនាតាមរយៈការ កសាងសមិទ្ធផលនានានៅក្នុងទីអារ៉ាមនេះ ដោយសារប្រទេសជាតិមានសុខសន្ដិភាព និងភាពសប្បូរសប្បាយដែលបានធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាព អាចរកប្រាក់ចំណូល និងមានប្រាក់ឧបត្ថម្ភ សំរាប់កសាងសមិទ្ឋផលនា​នាទំា​ង​នេះ។ ឯកឧត្តមបានបញ្ជាក់ថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នាដោយ​សុ​ខ​សាន្ត ខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិ​រ​​​​ភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិផងដែរ ។

ឥឡូវគេចូលចិត្តមកប្រទេសដែលកាន់ព្រះពុទ្ធសាសនា នៅពេលយើងសមាធិគឺ ស្ងប់ក្នុងចិត្ត ដូច្នេះឥឡូវនេះការរៀនសមាធិនៅប្រទេសកាន់ព្រះពុទ្ធសាសនាគឺកំពុងមានការរីកចម្រើន ហើយសង្ឃឹមថាការជួយរបស់យើងនឹងធ្វើឲ្យរីកចំរើន ឲ្យកាន់តែរុងរឿងបន្ថែមទៀត ។

សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនានៃ ព្រះរាជាណាចក្រកម្ពុជា ឧត្តមទីប្រឹ​ក្សា​​​ផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងជាព្រះចៅអធិការវត្តមង្គលវ័ន មានសង្ឃដីការថា សមិទ្ឋផលដែលបានធ្វើពិធីស​ម្ពោធឆ្លងនាពេលនេះបានចំណាយទឹកប្រាក់សរុបជិត៤២ម៉ឺនដុល្លា ក្នុងនោះរួមមាន ដំបូលឧបដ្ឋានសាលា ក្រាលឥដ្ឋការ៉ូឡាក្នុ​ង​ទី​ធ្លាវត្ត បន្ទប់អនាម័យ ប្រព័ន្ឋលូ អាងចាក់សំរាម រៀបចំប្រព័ន្ឋភ្លើង បំពាក់កង្ហារក្នុងឧបដ្ឋានសាលា បោះបង្គោលរបងមុខវត្ត និ​ងដាំដើមឈើ២០០ដើមផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888