ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

ពិធីបុណ្យទន្លេលើកទី៦ សម្តេច​តេ​ជោ​ ហ៊ុន សែន អញ្ជើញជួបសំណេះ​សំ​ណាលជាមួយសមាជិកក្រុមប្រឹក្សាខេ​ត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ប្រ​មា​​ណ​​​ជាង២,៣០០នាក់នៅខេត្ដបា​ត់​ដំ​បង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណា​​ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ ប្រមាណ ២,​៣​​០០នាក់ នៅវិមានសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងខណៈអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្ត​បា​ត់ដំបង ។

ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពីសុខទុក្ខ​មន្រ្តី​រាជការ និងដើម្បីជំរុញប្រសិទ្ធភាពការងាររ​ប​​ស់មន្រ្តីរាជការទូទាំងខេត្ត​ឱ្យកាន់តែមាន​ប្រសិទ្ធ​ភាពការងារខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ឯកឧត្ដម ងួន រ​ត​​នៈ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា  អ្នកចូលរួមក្នុងពីធីសំណេះ​សំណាលនោះរួមមានវត្តមាន សមាជិកក្រុមប្រឹក្សាខេត្ត ស​​មាជិកក្រុមប្រឹក្សាក្រុង-ស្រុក ទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សា​នៅទូទាំង​ខេ​ត្តផងដែរ។គួរបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអ​ធិ​ប​តី​បើកពិធីបុណ្យទន្លេលើកទី៦ ដែលប្រព្រឹត្តទៅពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃ​វិ​បុលភាព»។ ការរៀបចំពិធី​បុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារ​ខេ​ត្តបាត់ដំបង ត្រូវបានចាត់ទុកជាជង្រុកស្រូវរបស់ប្រទេសកម្ពុជា និងក៏​ជាទីក្រុង​បេតិក​ភណ្ឌដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជី​អ​ង្គកា​រ UNESCO  មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាទីក្រុងបណ្ដុំទៅដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ មានចម្ការទំពាំង​បា​យជូរ និងសម្បូរទៅ​ដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌ សំណង់ផ្ទះបុរាណអាយុ​ជាង​១០០ឆ្នាំ សហគមន៍ទេ​ស​​​ចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោល​ដៅកសិ-ទេសចរណ៍ និងទេសចរណ៍ជាច្រើនកន្លែងទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888