ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ប្រទេសថៃអនុញ្ញាតឲ្យកប៉ាល់ធំៗចំនួនពីរគ្រឿង ដឹកមនុស្សជាង៤,០០០នាក់ ចូលចតនៅកំពង់ផែកោះភូកេត

ប្រទេសថៃអនុញ្ញាតឲ្យកប៉ាល់ធំៗចំនួនពីរគ្រឿង ដឹកមនុស្សជាង៤,០០០នាក់ ចូលចតនៅកំពង់ផែកោះភូកេត

ប្រទេសថៃ ៖ ក្រុមអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់សរុបជាង ៤,០០០នាក់នៅកប៉ាល់ធំៗចំនួន២គ្រឿង ត្រូវបានអាជ្ញា​ធ​​​រ​ថៃ អនុញ្ញាតឱ្យចូលចតនៅកំពង់ផែកោះ​ភូ​កេ​​ត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេស នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ប​ន្ទា​ប់​​ពីក្រុមមន្ត្រីសុខាភិបាលអះអាងថា គ្មានមនុស្សណាម្នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ឬកូរ៉ូណាថ្មីនេះឡើយ។ នេះបើតាមការចេ​ញ​​​ផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

កប៉ាល់ ស៊ីប៊ន អូវេសិន (Seabourn Ovation) ដោតទង់ជាតិប្រទេសប៉ាហាម៉ាស់ (Bahamas) ដែលដឹកអ្នកដំ​ណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ធ្វើដំណើរចេញពី​កោះ​ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ីបានចូលចតនៅឯកំពង់ផែ Phuket របស់ថៃ។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាប្រជាពលរដ្ឋអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុ​ខ​​ភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃមុននឹងអ​នុ​​​ញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃទៀត ។ ចំ​ណែ​កឯ ក​ប៉ាល់មួយគ្រឿងទៀត ក្វាន់ថុម អូហ្វ ដឺ ស៊ី (Quantum of the Seas) ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប ៣,១០០នាក់ បា​ន​ចូលចតនៅកំពង់ផែ Phuket ដោ​​​យមិនមាននរណាម្នាក់ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណានោះទេ ហើយបន្ទាប់មកទៀត កប៉ាល់នេះក៏នឹងបន្តដំណើរទៅប្រទេសសិង្ហបុរីដូចគ្នាដែរ ។

ប៉ុន្តែទន្ទឹមនឹងការអនុញ្ញាតរបស់ថៃ ឱ្យកប៉ាល់ទាំង២ចូលចត បានបង្កឱ្យមានការរិះគន់ជាច្រើន នៅក្នុងចំណោមអ្នកលេងប​ណ្ដា​​​ញទំនាក់ទំនងសង្គមថា «ជាការអនុ​វត្ត​ស្ដង់​ដា​ពីរ» បន្ទាប់ពីទីក្រុងបាងកកបានបដិសេធកប៉ាល់ វែស្ទឺរដាម (Westerdam) មិ​​​ន​ឲ្យចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់ក្នុងសារព័ត៌មានថៃ B​a​n​gkok Post ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះសារព័ត៌មានថៃ Thai PBS World បានដកស្រង់សារ បង្ហោះដោយគ្រូបង្រៀ​នផ្នែកសេ​ដ្ឋកិច្ចមួយរូបឈ្មោះ ភីធី ស្រីសាអេងណាម (P​i​t​​i Srisaengnam) ប្រចាំនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ដ៏ល្បីល្បា​ញរបស់ប្រទេសថៃ ដែលបានលើកឡើងថា ថៃបានបោះបង់ចោលឱកាសល្អបំផុ​ត ​ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនជាប្រទេសមានមនុស្សធម៌ ។ លោក Piti Srisaengnam បានពន្យល់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឲ្យនា​វា​ទេ​សចរណ៍ (Westerdam) ចូលចតនៅកំពង់ផែឡេមឆាបា​ង (Laem Chabang) ក្នុងខេត្តឈុនបុរី (Chon Buri) នោះគឺជាទង្វើ «សា​ហាវ និងអមនុស្សធម៌» ។ លោកគ្រូ Pi​ti Srisaengnam បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ចូរអ្នកព្យាយាមស្រម៉ៃមើលថា តើម​នុ​ស្សនៅលើនាវានោះអស់សង្ឃឹមដូចម្តេចទៅ បន្ទាប់ពីនាវាពួកគេស្ថិតនៅលើសមុទ្រ រ​យៈ​ពេលជាង ២០ថ្ងៃទៅហើយនោះ ។ នៅពេលវាជាបញ្ហាផ្នែកមនុស្សធម៌ យើងត្រូវជួយដល់អ្នកមានទុក្ខលំបាក ដោយមិនត្រូវបណ្តេញពួកគេចេញទៅវិញទេ។ ហេតុអ្វីមិនជ្រើសរើសយកជម្រើសមនុស្សធម៌ ដើម្បីមនុស្សដែលកំពុងជួបទុក្ខលំបាក? ប្រសិនបើពួកគេអាចមកដល់ច្រាំង តើពួកគេនឹងរំ​ភើ​​​បបែបណាចំពោះប្រទេសថៃ? ពួកគេនឹងចង​ចាំ​ថៃជារៀងរហូត ពីព្រោះយើងបានមើលថែពួកគេ នៅពេលពួកគេជួបការលំ​បា​ក។ យើងអាចក្លាយជាមិត្តពិតប្រាកដរបស់ពួកគេ។ ប៉ុន្តែជាអកុសលយើងយឺតពេលហើយ ព្រោះ​​​យើងបានបោះចោលឱកាសនោះ​ចូលទៅក្នុងសមុទ្រ។ មនុស្ស គឺជាសត្វលោកដែលមានអរិយធម៌ ពីព្រោះយើងដឹងពីរបៀបជួយគ្នាទៅវិញទៅមក» ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888